មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ តុលា ២០២០
111

ថ្ងៃពុធ ៥កើតខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងចំនួន ៥៤នាក់ និងកាណូតចំនួន ១៤គ្រឿង ដោយ+ក្រុមទី១៖ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ, សហគមន៍នេសាទភូមិថ្មី, សហគមន៍នេសាទភូមិព្រែកឆ្ដោត ដែលដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកពង់ឆ្នាំង កម្លាំងសរុប ១៨នាក់ មធ្យោបាយបាឡា ០៥គ្រឿង បានចុះប្រតិបត្តិការហើយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច នឹងក្រាយ,ទំនប់តាកុយ ,ក្រោយ ភូមិ កំពង់បាស្រូវ  ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ក្រោយមកក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានឯកភាពគ្នារុះរេី នឹងបំផ្លាញចោលនៅហ្នឹងកន្លែង។ +ក្រុមទី២៖ ដឹកនាំដោយលោក ឃី ងី នាយរងផ្នែក នឹងមន្ត្រីក្រោមឧ៊វាទ រួមនិងកម្លាំងសហគមន៌ស្វាយរំពារសែនជ័យមធ្យោបាយ ៤គ្រឿង កំលាំង ១២នាក់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសក្នុងភូមិសាស្ត្រចំណុច អូត្រាវ ទួលកន្សែង ភូមិ ជ្រលង ឃុំដារ ស្រុកកំពង់លែង។ +ក្រុមទី៣៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៌ សហការជាមួយអាជ្ញាធរឃុំមេលំ ប៉ូលិសប៉ុស្តិ៍មេលំ និងប្រជាការពារ កម្លាំងសរុប ០៩នាក់ និងមធ្យោបាយ ០១គ្រឿង បានចុះប្រតិបត្តិការណ៍ត្រួតពិនិត្យបទល្មើសជលផល ដោយប្រទះឃើញការធ្វើនេសាទដោយឧបករណ៍របាំងសាច់អួនក្រឡាញឹកនៅចំណុចត្រពាំងត្រេះ ស្ថិតក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ និងបានឯកភាពគ្នាបំផ្លាញចោលនៅហ្នឹងកន្លែង និង+ក្រុមទី៤៖សមត្ថកិច្ចផ្នែករដ្ឋបាលជល ផលកំពង់ប្រាសាទសហការជាមួយសហគមន៍នេសាទភូមិកំពង់បាស្រូវ ភូមិពាមពពេចនិងស្ទឹងស្ងួត កម្លាំងសរុប១៥នាក់  មធ្យោបាយកាណូត ៤គ្រឿង ចុះប្រតិបត្តិកានៅឃុំកោះថ្កូវនិងឃុំធំពិលទឹក ហើយជាលទ្ធផលសរុបសម្រេចបានដូចខាងក្រោម៖ -រុះរើរបាំងសាច់អួនក្រឡាញឹកចំនួន ០៦ កន្លែង ប្រវែង ២០០ ម៉ែត្រ លូសាច់អួន ០៦មាត់ -រុះរើរបាំងស្បៃមុង ៩២កន្លែង  ប្រវែង ២៧០០ម លូស្បៃមុង ចំនួន ៩២មាត់បង្គោលចំនួន ៩០០ដេីម និងត្រីចាក់លែងកូនត្រីចម្រុះក្នុងដែននេសាទវិញ ចំនួន ៥០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter