ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម គង់ ចាន់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហការី បានចុះត្រួតពិនិត្យការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តកំពង់ឆ្នាំងសកម្មភាពទាំងនោះរួមមាន៖ ១-ដំណាំស្រូវរដូវវស្សា អនុវត្តនបាន ១២៧ ៦៩១ហ.ត នៃផែនការ១២២ ០០០ ហ.ត ស្មើ នឹង ១០៤,៦៦% និងការប្រមូលផលស្រូវស្រាលដេីមរដូវវស្សាបានចំនួន១២៧ ៤៨ហ.តស្មេីនឹង១០%នៃផ្ទៃអនុវត្តបានទិន្នផល៣.៥៤២តោន/ហ.ត ដំណាំស្រូវក្នុងខេត្តកំពង់ឆ្នាំងមានការលូតលាស់ល្អ និងពុំមានទឹកជំនន់ខូចខាតដំណាំស្រូវទេ។ ២-កាងារវារីវប្បកម្មចិញ្ចឹមត្រី ប្រភេទត្រីប្រាចំនួន២០០០០ក្បាល ស្ថិតនៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ។ ៣-ចុះពិនិត្យកសិដ្ឋានចិញ្ចឹមទា មានចំនួន១៣០០០ក្បាល ស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ៤-ចុះ ពិនិត្យ កសិដ្ឋានចិញ្ចឹមមាន់ចំនួន១២០០០ក្បាល ស្ថិតនៅក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ៥-ចុះ ពិនិត្យ បណ្ដុំចិញ្ចឹមាន់ស្រែ ចំនួន៦០០ក្បាលស្ថិតនៅក្នុងភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច និង៦-ការដាំបន្លែក្នុងផ្ទះសំណាញ់ ស្ថិតនៅក្នុងភូមិអូ ឃុំច្រេស ស្រុកកំពង់ត្រឡាច។