មាតិកា
ពិធីផ្តល់ទុនវិនិយោគ២០%គាំទ្រដល់បណ្តុំអាជីវកម្មដាំដុះឬស្សីទំពាំងផ្អែមចំនួន២បណ្តុំនៅឃុំក្រាំងស្គារ
ចេញ​ផ្សាយ ២៤ តុលា ២០២០
224

ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងក្រុមការងារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានរៀបចំពិធីផ្តល់ទុនវិនិយោគ២០%គាំទ្រដល់បណ្តុំអាជីវកម្មដាំដុះឬស្សីទំពាំងផ្អែមចំនួន២បណ្តុំភូមិចាន់ត្រក និងទួលសំរោង នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម លោក ពារ គឹមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងក្រុមការងារ  មន្រ្តីទីផ្សារ នៃមន្ទីរកសិកម្ម ប្រធានក្រុមប្រឹក្សាឃុំក្រាំងស្គារ  ទីប្រឹក្សា ASPIRE និងសមាជិកបណ្តុំសរុប ១៤៥នាក់ស្រី៧៨ ដោយផ្តល់ពូជឬស្សីទំពាំងផ្អែម  ជីសិរីរាង្គ  ធុងស្រោចដំណាំ នេះជាការផ្តល់ធាតុចូលកសិកម្ម ក្នុងគោលបំណង៖ ជំរុញ និងលើកទឹកចិត្តបន្ថែមដល់កសិករក្នុងការដាំដុះក្នុងយុគសម័យCovid19 និងឲ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុនិងឲ្យសមស្របតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន ប្រាក់ចំណូលដល់គ្រួសារកសិករ និងការកាត់បន្ថយភាពក្រីក្រនៅ កម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter