ថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានដឹកនាំមន្ត្រី ចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្ម នៅឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានចំនួន០៨ដេប៉ូ និងបានធ្វើការផ្សព្វផ្សាយពីការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មដែលប្រើប្រាស់រួចដល់អាជីវករនិងកសិករបានចំនួន២៣នាក់ ក្នុងគោលបំណង៖ -ឲ្យអាជីវករចូលរួមគោរពច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្មនិងថ្នំាកសិកម្ម -ចេះទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មដែលបានប្រើប្រាស់រួច និង-ការពារសុខភាពពេលប្រើប្រាស់ថ្នាំកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម