ថ្ងៃចន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល (ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទាំងអស់សរុបចំនួន ២៨នាក់ នៅសាលប្រជុំមន្ទីរ ក្នុងគោលបំណង៖ -ផ្សព្វផ្សាយលិខិតសារាចរណែនាំ សេចក្តីជូនដំណឹង និងសេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។ ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ធ្វើការងារអោយបានល្អតាមតួនាទីភារៈកិច្ចដែលមន្ទីរផ្តល់ជូន និងតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងរដ្ឋបាលខេត្តកំពង់ឆ្នាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម