ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ២០២០ ក្រុមការងារកម្មវិធីASPIREនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដែលមានអ្នកចូលរួមសរុបចំនួន ៧២នាក់ ស្រី ៣០នាក់ ក្នុងនោះមានកសិករម្ចាស់ផ្ទះសំណាញ់ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្រុមការងារASPIRE ខេត្តស្រុក ទីប្រឹក្សា ASPIRE ក្នុងគោលបំណង៖ លើកកំពស់ការយល់ដឹងកសិករម្ជាស់ផ្ទះសំណាញ់ និងអ្នកពាក់ព័ន្ឋ ពីរបៀបគ្រប់គ្រងថែទាំ និងដាំបន្លែក្នុងផ្ទះសំណាញ់ វគ្គនេះបង្ហាត់បង្ហាញដោយអ្នកច្ចេកទេសក្រុមហ៊ុន Tropicam ប្រធានបទ មាន៖ ១.អត្ថប្រយោជន៍នៃផ្ទះសំណាញ់ ២.ប្រភេទដំណាំបន្លែនិងលើករងបន្លែ ៣.ការរៀបចំដីនិងលើករងបន្លែ ៤.ការជ្រើសរើសពូជ ៥.វិធីសាស្រ្តដាំដុះ ៦.ការថែរទាំ ៧.របៀបបន្ថយកំដៅ ៨.ការបង្កាត់លំអងសំរាប់បន្លែផ្លែ ៩.វិធីលាយជី ១០.ការប្រើប្រាស់ម៉ូទ័របូមទឹក ដោយប្រព័ន្ឋព្រះអាទិត្យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម