ថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលដឹកនាំដោយលោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យ សហការណ៏ជាមួយពេទ្យសត្វស្រុក បានចុះត្រួតពិនិត្យស្ថានភាពជំងឺសត្វ នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង និងបានត្រួតពិនិត្យគុណភាពចំណី ណែនាំ និងការចុះបញ្ជីការចំណីសត្វ បានចំនួន០៤កន្លែងនៅឃុំច្រណូក និងឃុំកំពង់ហាវ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ អោយកសិករយល់ដឹងពីល្បឿនឆ្លងរាលដាល .វិធានការពារជំងឺអុតក្ដាម, អត្ថប្រយោជន៏ចាក់វាក់សាំងការពារជម្ងឺជាមុន តាម រយ:ធ្វើការផ្សព្វផ្សាយនិងធ្វើការព្យាបាលបង្ហាញ និងដើម្បីអោយអ្នកលក់ដុំ លក់រាយ យល់ដឹងពីការរក្សាទុកដាក់ចំណីសត្វ ថ្នាំសត្វអោយស្របតាម បច្ចេកទេ តាមរយ:ការផ្សព្វផ្សាយនិងណែនាំរបស់ការងារជំនាញ -ជាលទ្ធផល៖ -បានព្យាបាលជម្ងឺអុតក្តាមបង្ហាញ៤ក្បាល និង-ផ្សព្វផ្យាយដល់កសិករម្ចាស់សត្វ២៣នាក់ និងអ្នកលក់ដុំ លក់រាយ ចំនួន៤កន្លែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម