ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានបន្តជម្រុញអោយផ្នែកពេទ្យសត្វស្រុកកំលែង សហការណ៍ជាមួយអាជ្ញាធរភូមិ និងភ្នាក់ងារ សុខភាពសត្វភូមិ ចុះចាក់សាំងការពារជម្ងឺសារទឹក និង អុតក្ដាម លេីគោ ក្របី នៅភូមិក្នុង និង ភូមិល្វា ក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយ អត្រាឈឺស្លាប់ដោយជម្ងឺសារទឹក និងអុចក្ដាម គោ ក្របី ដេីម្បីបង្កេីតប្រាក់ចំណូលក្នុងគ្រួសារតាមរយះលក់សត្វ សាច់ ដែលមានគុណភាព និងបរិមាណ ព្រមទាំងសុវត្តិភាព។ ជាលទ្ធផល -ចាក់បានចំនួន២៦៧ក្បាល (ក្របី៥៧ក្បាល )ក្នុងនោះ អុចក្ដាមបានចំនួន ១៣៨ក្បាល (ក្របី ៥៧ក្បាល) -បានធ្វេីការផ្សព្វផ្សាយណែនាំកសិករម្ចាស់សត្វអំពីការថែទាំសត្វ នឹងគុណប្រយោជន៏ការផ្ដល់វ៉ាក់សាំងទៅលេីសត្វមានសុខភាពល្អ ដេីម្បីបន្តសុខភាពល្អទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម