ថ្ងៃសុក្រ ១៣រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានណែនាំជម្រុញអោយផ្នែកពេទ្យសត្វស្រុកទឹកផុស ចុះសហការជាមួយអាជ្ញាធរភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹក អ៊ុតក្តាម លើសត្វគោ និងក្របី នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជម្ងឺ សារទឹក និងអុតក្តាមលើគោក្របី ហើយជាលទ្ធផល:-នៅភូមិជីប្រង ឃុំជៀប ចាក់វ៉ាក់សាំងលើសត្វគោសរុបចំនួន២០៨ក្បាល ស្មើរនឹង២១គ្រួសារ និង-បានធ្វើការផ្សព្វផ្សាយណែនាំដល់ម្ចាស់ពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង និងរបៀបនៃការថែទាំដល់សត្វឲ្យមានសុខភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម