ថ្ងៃសុក្រ ១៣រោច ខែកក្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍នេសាទ ប្រើប្រាស់កម្លាំងសរុប១៩នាក់ មធ្យោបាយកាណូត៦គ្រឿង បានចុះប្រតិបត្តិការនៅចំណុច បឹងខ្លែងពណ៏ ព្រែកក្រហួច ក្នុងភូមិសាស្ត្រស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង និងចំណុចបឹងតាមល់ ព្រែកស្តីបន្លិច ក្នុងភូមិសាស្ត្រស្រុកជលគីរី ។ ក្រោយពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី និងបំផ្លាញចោលនៅនឹងកន្លែងរបាំងស្បៃមុង២១កន្លែង ប្រវែង ៧៦០ម៉ែត្រ លូស្បៃមុង២១គ្រឿង បង្គោល៥៥០ដើម និងចាក់លែងត្រីចម្រុះទៅក្នុងធម្មជាតិវិចំនួន១១០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម