ថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំពិភាក្សាចុះអនុវត្តដីការដកហូតដីព្រៃឈើរបស់រដ្ឋឃុំអញ្ជាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន ១០៨៩ហិកតា តាមរយៈដីការដក ហូតលេខ២១៦/ ២០ដ-ក ចុះថ្ងៃទី ៣១ /០៨/២០ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលាស្រុកបរិបូរណ៌ ដោយមានការចូលរួមពី លោកអភិបាលស្រុក/រងស្រុកបរិបូណ៌ លោក នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ត្រី ព្រមទាំងលោកមេឃុំ មេភូមិដែលពាក់ព័ន្ធ សរុបចំនួន ១៣នាក់ ក្នុងស្រី០១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម