មាតិកា
រាជរដ្ឋាភិបាលចុះចែកស្រូវពូជ១៧១តោន និងពូជបន្លែ ១ ៧១០កញ្ចប់ ជូនពលរដ្ឋរងផលប៉ះពាល់ពីទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ១៤ វិច្ឆិកា ២០២០
197

កាលថ្ងៃព្រហស្បតិ៍  ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវ និងពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គសេនាអធិបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកទន្លេចំនួន ១ ៧១០គ្រួសារ នៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ ស្រុកជលគីរី ស្រុកបរិបូរណ៌ ស្រុកកំពង់លែងនិងក្រុងកំពង់ឆ្នាំង ដែលមានការចូលរួមពីឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ ឧត្តមសនីយ កងកំលាំងប្រដាប់អាវុធទាំងបី គណៈបញ្ជាការឯកភាពស្រុកទាំង៦ និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំង៦ស្រុក-ក្រុង នៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយបានផ្តល់ជូនក្នុង១គ្រួសារទទួលបានពូជស្រូវ ១០០គីឡូក្រាមសរុបចំនួន ១៧១ ០០០គីឡូក្រាម និងពូជបន្លែទទួលបាន ១កញ្ចប់ធំ សរុបចំនួន ១ ៧១០កញ្ចប់។

សកម្មភាពចែកពូជស្រូវ និងពូជបន្លែ(ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០)

ចំនួនអ្នកចូលទស្សនា
Flag Counter