ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានជម្រុញអោយផ្នែកស្រុកទឹកផុស សហការជាមួយអាជ្ញាធរភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក អ៊ុតក្តាម លើសត្វគោ និងក្របី នៅភូមិឡ ឃុំទួលខ្ពស់ ស្រុក ទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ -កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជម្ងឺ សារទឹក និងអុតក្តាមលើគោក្របី ហើយជាលទ្ធផល៖ -នៅភូមិឡ ឃុំទួលខ្ពស់ ចាក់វ៉ាក់សាំងលើសត្វគោសរុបចំនួន២២៣ក្បាល ស្មើរនឹង២៤គ្រួសារ និង-បានធ្វើការផ្សព្វផ្សាយណែនាំដល់ម្ចាស់ពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង និងរបៀបនៃការថែទាំដល់សត្វឲ្យមានសុខភាពល្អ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម