ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ នៅចំណុចព្រំប្រទល់បីខេត្ត មានខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់, ហើយចំណុចព្រែកស្ទឹងសណ្តែក បឹងនគរទ្វីប ភូមិចំបក់ខ្ពស់ ឃុំស្វាយរុំពារ ដឹកនាំដោយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង, និងចំណុចភូមិកោះកែវ ឃុំស្វាយជ្រុំ ដឹកនាំដោយលោក លី ហុង ស្រេង នាយរងខណ្ឌកំពង់ឆ្នាំង ព្រមទាំងចំណុចបាញ់លះ ភូមិគៀនតាម៉ា ឃុំកំពង់អុស ដឹកនាំដោយលោក ខៀវ សុផានរិទ្ធ នាយរងផ្នែករដ្ឋបាលជលផលកំពង់ ប្រាសាទ ដោយប្រើប្រាស់កំលាំងទាំងអស់សរុបចំនួន ៥០នាក់ និងប្រើប្រាស់មធ្យោបាយកាណូតសរុបចំនួន ១០គ្រឿង ជាលទ្ធផលទទួលបានវត្ថុតាងរួមមាន៖ របាំងស្បៃមុង ២៧កន្លែង ប្រវែង ១១០០ម៉ែត្រ លូស្បៃមុងចំនួន ២៩គ្រឿង, បង្គោលចំនួន ៦០០ដេីម, ចាក់ត្រីចម្រុះក្នុងធម្មជាតិវិញចំនួន ១០០គីឡូក្រាម, របាំងសាច់អួនចំនួន ០៤កន្លែង ប្រវែង ៨០០ម៉ែត្រ លប០៨គ្រឿង បង្គោលចំនួន ៥០០ដើម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម