មាតិកា
ចុះពិនិត្យតាមដានសកម្មភាពរបស់កសិកររងគ្រោះទឹកជំនន់ទឹកទន្លេ ក្រោយពេលទទួលបានគ្រាប់ពូជស្រូវចំនួន ១៧១តោនថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
233

ថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចុះពិនិត្យតាមដានសកម្មភាពរបស់កសិកររងគ្រោះទឹកជំនន់ទឹកទន្លេ ក្រោយពេលទទួលបានគ្រាប់ពូជស្រូវចំនួន ១៧១តោន ក្នុងពីធីបែងចែកគ្រាប់ពូជស្រូវ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។  លទ្ធផលក្នុងការស្តារឡើងវិញ ការដាំដុះស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ ដែលមកទល់ពេលនេះសម្រេចបានដូចខាងក្រោម៖ ១- ការងារភ្ជួររាស់សម្រេចបានចំនួន ៤៦៦ហិកតា និង២-ការងារដាំដុះសម្រេចបានចំនួន ៤៦៦ហិកតា ស្មើនឹង២៦% នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហិកតា ក្នុងនោះមានក្រុង ស្រុកចំនួន៦ ដែលក្នុងនេះរួមមាន៖-ស្រុកបរិបូណ៍ផ្ទៃដី ២៥ហិកតា -ស្រុកជលគិរីផ្ទៃដី ៥៥ហិកតា -ក្រុងកំពង់ឆ្នាំងផ្ទៃដី ៥១ហិកតា -ស្រុកកំពង់លែងផ្ទៃដី ៣៥ហិកតា -ស្រុកកំពងង់ត្រឡាចផ្ទៃដី ៦៥ហិកតា និង-ស្រុករលាប្អៀរផ្ទៃដី ២៣៥ហិកតា 
          សូមបញ្ជាក់ផងដែរថាស្រុកចំនួន៦ខាងលើ មិនទាន់បានស្តារគ្រប់តាមផែនការដោយសារទឹកទន្លេមានការស្រកយឺត ហើយកសិករខ្លះទៀតកំពុងតែមមាញឹកភ្ជួរាស់ពង្រាបដីសាបព្រោះបន្តបណ្តើរៗថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter