មាតិកា
ចុះពិនិត្យការអនុវត្តស្តារដំណាំស្រូវប្រាំងឡើងវិញក្រោយជំនន់ទឹកទន្លេ របស់បងប្អូនប្រជាកសិករ នៅឃុំគោកបន្ទាយ និងឃុំច្រណូកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
207

ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានបន្តសកម្មភាពចុះពិនិត្យការអនុវត្តស្តារដំណាំស្រូវប្រាំងឡើងវិញក្រោយជំនន់ទឹកទន្លេ របស់បងប្អូនប្រជាកសិករ នៅឃុំគោកបន្ទាយ  ស្រុករលាប្អៀរ និងរសៀលចុះពិនិត្យការអនុវត្តស្តារស្រូវប្រាំងឡើងវិញ  របស់បងប្អូន ប្រជាកសិករនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោយពីទទួលបានគ្រាប់ពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ សូមបញ្ជាក់ថា ឥឡូវនេះបងប្អូនប្រជាកសិករ បានកំពុងតែមមាញឹកបង្កបង្កើនផលដំណាំស្រូវប្រាំងស្តារឡើងវិញ បន្ទាប់ពីទឹកទន្លេបានស្រកចុះបណ្តើរៗត្រលប់ទៅវិញ និងទទួលពូជស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter