មាតិកា
ចុះអធិការកិច្ចជីកសិកម្ម និងថ្នាំកសិកម្មក្នុងស្រុករលាប្អៀរថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២១ វិច្ឆិកា ២០២០
206

ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ឡុង ប៊ុណ្ណា ប្រធានការិយាល័យនីតិកម្មកសិកម្ម និងមន្ត្រី បានចុះអធិការកិច្ចជីកសិកម្ម និងថ្នាំកសិកម្មក្នុងស្រុករលាប្អៀរ បានចំនួន១០ដេប៉ូ និងបានធ្វើលិខិតកែតម្រូវបានចំនួន០២ដេប៉ូ(បើកលក់គ្មានលិខិតអនុញ្ញាតិច្បាប់) ក្នុងគោលបំណង៖ -ពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងជីកសិកម្មនិងថ្នាំកសិកម្មដល់អាជីវករ​ -ផ្សព្វផ្សាយស្តីពីផលប៉ះពាល់លើការប្រើប្រាស់ថ្នាំកសិកម្ម -ការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មពេលប្រើប្រាស់រួច និងចុះត្រួតពិនិត្យជីកសិកម្មនិងថ្នាំកសិកម្ម ពុំមានបទល្មើសទេ ។

ចំនួនអ្នកចូលទស្សនា
Flag Counter