ថ្ងៃពុធ ១០កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ក្រឹង សំអាត ប្រធានការិយាល័យ និងជាមន្ត្រីសម្របសម្រួលគម្រោង 2KR ខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យមើលការចិញ្ចឹមមាន់បង្ហាញរបស់កសិករក្នុងគំរោងសន្តិសុខស្បៀង នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ.ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ តាមដាន ណែនាំ ដំណើរការសាងសង់ទ្រុង និងដាក់ពូជមាន់។ ជាលទ្ធផល៖ បានផ្តល់ទូភ្ញាស់កូនមាន់ចំនួន២គ្រឿងដែលជាជំហានដំបូង មកកសិករ ប៊ុត ប៊ុនធឿន នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ
និង១ទៀតកសិករ សយ វុធឌី នៅភូមិផ្លូវគោ ឃុំគោកបន្ទាយ ព្រមទាំងបានធ្វើការណែនាំពីបច្ចេកទេសចិញ្ចឹម និងភ្ញាស់កូនមាន់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម