មាតិកា
ចុះពិនិត្យ និងគាំទ្រដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែរបស់កសិករនៅឃុំខុនរ៉ងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២០
181

​ថ្ងៃពុធ ១០កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារកម្មវិធី ASPIRE ស្រុកបរិបូណ៌ និងភ្នាក់ងារផ្សព្វផ្សាយឃុំ បានចុះពិនិត្យ និងគាំទ្រដល់កសិករសមាជិកបណ្ដុំអាជីវកម្មបន្លែរបស់កសិករនៅឃុំខុនរ៉ង ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពនៃការដាំដុះដំណាំ បន្លែ ក្នុងផ្ទះសំណាញ់ និងកត្តារាំងផ្សេងដែលបង្កផលវិបាកដល់កសិករ ដោយបានពិនិត្យមើលផ្ទះសំណាញ់របស់កសិករ ចាន់ សុផល ជាម្ចាស់ផ្ទះសំណាញ់  នៅភូមិពេពល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានបញ្ជាក់ថា៖ បន្លែក្នុងផ្ទះសំណាញ់ មានតម្រូវការទីផ្សារល្អនិងលក់បានថ្លៃ គួរសម មិនពិបាកទេលក់ទេ ទាំងឈ្នួញ អ្នកនៅក្នុងភូមិ មកទិញដល់ទីតាំងផ្ទះសំណាញ់ នេះ តែម្តង ជាលើកទី ទី២ ហើយ ក្នុងផ្ទះសំណាញ់ដែលទំហំ ១០×៣៦ម គាត់បានដាំ  ស្ពៃស សាឡាដ ស្ពៃកាឆយ ស្ពៃចង្កឹស គឹមឆាយ   បន្លែទាំងអស់នេះ គាត់លក់បានពី ៦០០០៛ ទៅ៧ ០០០រៀល/ក្នុង១គីឡូក្រាម ហើយក្នុងមួយថ្ងៃ គាត់អាចលក់បាន ពី ៨០ ០០០រៀល ទៅ២០០ ០០០រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter