មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទនៅឃុំប្រឡាយមាសថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២០
192

​ថ្ងៃពុធ ១០កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខណ្ខរដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយគណះបញ្ជាការឯកភាពស្រុកកំពង់លែង បានចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ បានចំនួនពីករណីក្នុងភូមិសាស្ត្រចំណុចវាលភក់ នឹងចាប់ពីដូនតី ដល់ក្បាល កោះចោ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ដោយក្រុមការងារបានឯកភាពគ្នាចុះរុះរេីរបាំងសាច់អួន និងរុញសម្រាស់បំផ្លាញចោលនៅនឹងកន្លែង ដោយប្រមូលវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន ៧ កន្លែង ប្រវែង ៧០០ម៉ែត្រ លបលូ ១៤មាត់ បង្គោល ៣០០ដេីម និងចាក់លែងត្រីចូលក្នុងដែននេសាទវិញចំនួន ៣០គីឡូក្រាម សម្រាស់ចំនួន ៣ កន្លែង ស្មេីរនឹង ៤៥០ម៉ែតការេ មែកសម្រាស់ ២០០មែក និងបង្គោល ៣០ដេីម។

ចំនួនអ្នកចូលទស្សនា
Flag Counter