មាតិកា
ចុះពិនិត្យ និងសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មផលិតខ្ទឹមស្លឹក នៅឃុំទឹកហូតថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
ចេញ​ផ្សាយ ២៧ វិច្ឆិកា ២០២០
232

​ថ្ងៃព្រហស្បត៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារកម្មវិធី ASPIRE ស្រុករលាប្អៀរ រួមជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះពិនិត្យ និងសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មផលិតខ្ទឹមស្លឹក នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។  កសិករឈ្មោះ សែត ផៃ ម្ចាស់ ផ្ទះសំណាញ់ នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ (ASPIRE) ហើយគាត់ប្រមូលផលបានចំនួន ៦លើក ដោយក្នុងមួយលើក គាត់ប្រមូលផលបានជាមធ្យមចំនួន ៤០០គីឡូក្រាម គិតជាទឹកប្រាក់ ១ ៨០០ ០០០រៀល ហើយចំនួន  ៦លើកនេះគាត់ទទួលបានចំណូល ១០ ៨០០ ០០០រៀល បណ្តុំនេះមានបញ្ហាប្រឈម គឺខ្វះប្រភពទឹកដែលធ្វើឲ្យពួកគាត់មិនអាចដាំដុះបានពេញមួយរដូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter