មាតិកា
ចុះពិនិត្យតាមដានសកម្មការងាររបស់អង្គការពន្លឺកុមារ(PK) នៅស្រុកសាមគ្គមានជ័យថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
230

ថ្ងៃព្រហស្បតិ៍  ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ​កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងក្រុមកាងារ បានចុះពិនិត្យតាមដានសកម្មការងាររបស់អង្គការពន្លឺកុមារ(PK) នៅស្រុកសាមគ្គមានជ័យ ក្នុងគោលបំណង៖ ដើម្បីវាយតម្លៃនៃការអនុវត្ត កិច្ចសន្យាជួលអ្នកក្រៅ(Contracting Out) ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (ASPIRE) ហើយកិច្ចសន្យានេះអនុវត្ត ដោយអង្គការពន្លឺកុមារ ក្រុមការងារ បានជួបជាមួយ សហគ្រិនកសិកភ្ញាស់កូនមាន់ ចំនួន៣នាក់ ដោយ១.កសិករ ឆាយ  សុភ្តិ នៅឃុំស្រែសារ ឃុំត្បែងខ្ពស់  បាន ទទួលមេមាន់ចំនួន  និងកំពុង រៀបចំ សាងសង់ពង្រីកទ្រុងបន្ថែម និងត្រៀមទិញទូភ្ញាស់ ដែលអាចដាក់ពងបាន១០០០គ្រាប់ ។២.កសិករ ដួងជឿន នៅភូមិរ៉ា ឃុំត្បែងខ្ពស់  មាន មេមាន់ ៥០ បា១០ និងទូភ្ញាស់ ១ មួយ ដែលអាចដាក់ពងមាន់ បាន ៥០០គ្រាប់។ ៣.កសិករ ប៉ាង គឹមហៀង នៅភូមិក្រាំងស្រម៉ឃុំស្វាយជុក មានមេនិងបា មាន់ចំនួន ២០០ ក្នុងមួយថ្ងៃ គាត់ប្រមូលបាន ពងមាន់ ពី ៤០-៥០ គ្រាប់ លក់បាន តំលៃ ១ ៣០០រៀល ក្នុងមួយគ្រាប់ ។ចំពោះបណ្តុំបន្លែ ក្រុមការងារ នៃកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅ នឹងការប្រែប្រួល អាកាសធាតុ (ASPIRE) ក៏បានចុះទៅពិនិត្យ និងតាមដាន ស្ថានភាពដាំដុះ បន្លែរបស់ កសិករក្នុងបណ្ដុំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់នៅភូមិចង្វាររោល  និងបណ្តុំបន្លែ  ឃុំពាម ឃើញថា កំពុងតែដំណើរការដាំដុះជាប្រចាំថ្ងៃ និងប្រមូលផលជាបន្តបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter