មាតិកា
ចុះចាក់វ៉ាក់សាំងសាទឹក និងអូតក្តាម គោក្របី នៅស្រុកជលគីរីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៤ ធ្នូ ២០២០
158

ថ្ងៃព្រហស្បតិ៍  ៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានជម្រុញអោយផ្នែកពេទ្យសត្វស្រុកជលគីរី សហកាជាមួយអាជ្ញាធរ ឃុំព្រៃគ្រី, ឃុំកោះថ្កូវ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងសាទឹក និងអូតក្តាម គោក្របី នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ កាត់បន្ថយអត្រាសត្វឈឺ, ស្លាប់ ដោយសារជម្ងឺឆ្លងសារទឹក និងជម្ងឺឆ្លងអុតក្តាមគោក្របី ជាលទ្ធផល សម្រេចបានសារទឹកចាក់បានចំនួន២៩៩០ក្បាល និងអុតក្តាមចំនួន ១៤៥ក្បាល ដោយក្នុងនោះ នៅឃុំកោះថ្កូវ ចាក់បានវ៉ាក់សាំងសាទឹកចំនួន៩៩០ក្បាល និងអុតក្តាមចំនួន ១៤៥ក្បាល ហើយនៅឃុំព្រៃគ្រី សាទឹកចាក់ បានចំនួន២ ០០០ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter