មាតិកា
ប្រជុំផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មចំនួន ៤ស្រុក ក្នុងខេត្តកំពង់ឆ្នាំងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៨ ធ្នូ ២០២០
147

ថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានប្រជុំផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីសហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មចំនួន ៤ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន ២៧នាក់ នៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលមានការគាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងគោលបំណងពន្យល់ណែនាំស្តីពី៖ -របៀបនៃការធ្វើមហាសន្និបាតប្រចាំឆ្នាំ -កែប្រែលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង អោយស្របតាមប្រកាស ១៨៥ប្រកសក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -ការបង្កើតគណនីរបស់សហគមន័កសិកម្មដាក់ឈ្មោះរបស់សហគមន៍កសិកម្មតែម្តង -ការបញ្ជាក់កម្មសិទ្ធដីធ្លារបស់សហគមន៍កសិកម្មអោយបានត្រឹមត្រូវ -បញ្ជាក់នៃការបិទបញ្ជីស្នាមប្រចាំឆ្នាំនៅថ្ងៃទី៣១ ខែធ្នូនៃឆ្នាំនីមួយៗ -ការដកទុកមូលនិធិបំរ៉ុងចំនួន២០% និងមូលនិធិបណ្តុះបណ្តាលចំនួន៣% នៃប្រាក់ចំណេញសុទ្ធ អោយស្របតាមច្បាប់ស្តីពីសហគមន៍កសិកម្ម និងការបែងចែកប្រាក់ភាគលាភត្រឹមតែចំនួន១៥%-២០% នៃប្រាក់ចំណេញសុទ្ធ។ ជាចុងក្រោយប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានបញ្ជាក់បន្ថែមទៀតថា ចំពោះសហគមន៍កសិកម្មណាមិនបានអនុវត្តទៅតាមច្បាប់ស្តីពីសហគមន៍កសិកម្មត្រឹមត្រូវនោះទេ សហគមន៍កសិកម្មនឹងប្រឈមមុខច្បាប់ស្តីពីសហគមន៍កសិកម្ម ហើយអាចចំពោះមុខច្បាប់រដ្ឋថែមទៀត ក្នុងករណីធ្ងន់ធ្ងរ ហើយលោកប្រធានបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម អោយអនុវត្តសកម្មភាពអ្វីក៏ដោយ អោយស្របតាមច្បាប់ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ស្តីពីសហគមន៍កសិកម្ម អោយបានត្រឹមត្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter