មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដំណាំឬស្សី ដល់សមាជិកបណ្តុំអាជីវកម្មឫស្សីទំពាំងផ្អែមនៅឃុំក្រាំងស្គារថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
169

ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដំណាំឬស្សី ដល់សមាជិកបណ្តុំអាជីវកម្មឫស្សីទំពាំងផ្អែមសហគមន៍ចាន់ត្រក និងបណ្ដុំឬស្សីទំពាំងផ្អែមសហគមន៍ទួលសំរោង ក្រោមអធិបតីភាពកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ​និងលោក ពារ គឹមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដោយមានការចូលរួមពីក្រុមការងារទីប្រឹក្សា និងសមាជិកបណ្តុំទាំង២បណ្តុំសរុបចំនួន ៥៦នាក់ ស្រី ៤១នាក់ ក្នុងគោលបំណង ជំរុញ និងលើកទឹកចិត្តដល់កសិករស្វែងយល់ដំណើរការដាំដុះឬស្សីតាមបច្ចេកទេស(ការដាំ ការប្រើជី និងការប្រមូលផល) ក៏ដូចជាការបង្កើនសុវត្ថិភាពស្បៀង និងផ្គត់ផ្គង់អោយសមស្របតាមតម្រូវការទីផ្សារ ហើយព្រមទាំងផ្តល់ជូននូវស្លាកបណ្តុំ និងក្តារខៀនព័ត៌មានកសិផល ដល់បណ្តុំទាំងពីរ។

ចំនួនអ្នកចូលទស្សនា
Flag Counter