មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ០៩ ធ្នូ ២០២០
150

ថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលដឹកនាំដោយលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យនិង ភូមិព្រែកឆ្ដោរ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៣នាក់ និងមធ្យោបាយបាឡា ០៣គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច អន្លង់អក ភូមិឬស្សីដង្គួច ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានប្រមូលវត្ថុតាងនៅនឹងកន្លែង រួមមាន៖ -របាំងស្បៃមុង ០៧ កន្លែង  ប្រវែង ៤០០ម លូស្បៃមុងចំនួន០៧គ្រឿង -រុះរើរបាំងសាច់អួនឱ្យសមស្របតាមច្បាប់កំណត់ចំនួន ០៦កន្លែង ប្រវែង  ៣០០ម៉ែត្រ និងលែងត្រីទៅក្នុងធម្មជាតិវិញ ចំនួន៦០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter