មាតិកា
ចុះត្រួតពិនិត្យទីតាំងចិញ្ចឹមជ្រូកចំនួន ០២កន្លែងនៅភូមិស្រែតាជៃថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ ធ្នូ ២០២០
195

​ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល (ផ្នែកពេទ្យសត្វស្រុកទឹកផុស) បានចុះត្រួតពិនិត្យទីតាំងចិញ្ចឹមជ្រូកចំនួន ០២កន្លែងនៅភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ក្នុងគោលបំណង៖ សិក្សាពីផលប៉ះពាល់ទីតាំងចិញ្ចឹមជ្រូកនៅក្នុងតំបន់ទីប្រជុំជននិងត្រួតពិនិត្យតាមដានជំងឺសត្វនិងបច្ចេកទេសការចិញ្ចឹមជ្រូក។ ជាលទ្ធផល៖ -កសិករឈ្មោះ ទុំ ចាន់ធី មានជ្រូកសរុបចំនួន៤០ក្បាល ដោយការចិញ្ចឹមជ្រូករបស់គាត់ត្រឹមត្រូវតាមបច្ចេកទេស ការអនាម័យទ្រុងបានល្អ មានឡជីវឧស្ម័នសំរាប់បំលែងលាមកជ្រូកមិនអោយមានក្លិនស្អុយខ្លាំងប៉ះពាល់ដល់អ្នកជិតខាង និង-កសិករឈ្មោះសុខ ស្រូយ មានជ្រូកសរុប ១៥ក្បាល ទីតាំងការចិញ្ចឹមរបស់គាត់ចង្អៀត ពុំមានអនាម័យ គ្មានកន្លែងស្តុកលាមក បង្ហូរលាមកជ្រូកពាសវាលពាសកាលដែលជាហេតុធ្វើអោយមានក្លិនស្អុយប៉ះពាល់ដល់អ្នកជិតខាង ហើយក្រុមការងារបានណែនាំពីការធ្វើអនាម័យ ជីវសុវត្តិភាព និងការគ្រប់គ្រងកាកសំណល់អោយបានល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter