មាតិកា
ចុះត្រួតពិនិត្យស្តីពីការរំលោភកាប់រានដីព្រៃសហគមន៏ឫស្សីដួច ស្ថិតក្នុងភូមិឫស្សីដួចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ១២ ធ្នូ ២០២០
118

​ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះត្រួតពិនិត្យស្តីពីការរំលោភកាប់រានដីព្រៃសហគមន៏ឫស្សីដួច ស្ថិតក្នុងភូមិឫស្សីដួច ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដោយជួបប្រជុំពិភាក្សាជាមួយលោកមេឃុំដើម្បីអោយជួយការពារព្រៃសហគមន៏ ដែលអាជ្ញាធរជាអ្នកបានឯកភាពស្នើរសុំបង្កើត ជួយទប់ស្កាត់កុំអោយប្រជាពលរដ្ឋចូលកាប់រានព្រៃសហគមន៏ដែលជាអំពើល្មើសនឹងច្បាប់ស្តីពីព្រៃឈើដែលមានទោសជាប់ពន្ឋនាគារ និងសូមជួយស្រាវជាវជនល្មើសនឹងអ្នកពាក់ពាក់ពន្ឋ័នៅពីក្រោយមកផ្តន្ទាទោសតាមច្បាប់ស្តីពីព្រៃឈើ ហើយក្រុមការងារ និង ក្រុមប្រឹក្សាឃុំ បានចុះល្បាតព្រៃសហគមន៏ខាងលើ នឹងបានណែនាំប្រជាពលរដ្ឋកុំអោយកាប់ព្រៃឈើកុំចាញ់បោកមេខ្យល់អោយកាប់បំផ្លាញព្រៃឈើអ្នកភូមិខ្លួនឯង។

ចំនួនអ្នកចូលទស្សនា
Flag Counter