មាតិកា
ចុះចែកពូជស្រូវកង្រី(LR85) ដល់កសិករដែលរងគ្រោះដោយទឹកជំនន់ទឹកទន្លេ នៅភូមិកោះថ្កូវថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ១៥ ធ្នូ ២០២០
226

ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះចែកពូជស្រូវកង្រី(LR85) ដល់កសិករដែលរងគ្រោះដោយទឹកជំនន់ទឹកទន្លេ ចំនួន ៤១គ្រួសារ សរុបចំនួនពូជស្រូវចំនួន ៤ ០៧៧គីឡូក្រាម ដែលកសិករមកពីចំនួន ១០ភូមិក្នុងឃុំកោះថ្កូវ ហើយមានការចូលរួមពីអាជ្ញាភូមិ-ឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជលគីរី នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដោយ ៤០គ្រួសារគឺក្នុង១គ្រួសារទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម ហើយ១គ្រួសារទៀតទទួលបានតែចំនួន ៧៧គីឡូក្រាម ដោយសារតែគាត់មានផ្ទៃដីតូចជាងគេ ហើយពេលរសៀល កញ្ញាអនុប្រធានមន្ទីរ និងសហការី បានបន្តដំណើរចុះពិនត្យកាងារបង្កបង្កើនដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេសាប ក្នុងគោលបំណង៖ លើកទឹកដល់កសិករ អោយពួកគាត់ខិតខំប្រឹងប្រែងធ្វើស្តារឡើងវិញនូវផលិតកម្មដំណាំស្រូវរបស់ពួកគាត់ និងរួមចំនែកក្នុងការផលិតស្បៀងអាហារសម្រាប់បរិភោគ និងលក់ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ក្នុងអំឡុងពេលសកលលោកក៏ដូចប្រទេសកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារជម្ងឺCovid-19នាពេលបច្ចុប្បន្ន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter