មាតិកា
ចុះផ្សព្វផ្សាយ​ណែនាំបច្ចេកទេស និងផ្តល់សម្ភារចិញ្ចឹមមាន់-ពូជបន្លែ ជូនដល់ក្រុមកសិករគ្រូនៅឃុំអភិវឌ្ឍន៍ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ១៩ ធ្នូ ២០២០
130

ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យផ្សព្វផ្សាយកសិកម្ម ដឹកនាំដោយលោក អែល យឿន ប្រធានការិយាល័យ បានសហការជាមួយមន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុក ក្រុមប្រឹក្សាឃុំ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ បានចុះផ្សព្វផ្សាយ​ណែនាំបច្ចេកទេស និងផ្តល់សម្ភារចិញ្ចឹមមាន់-ពូជបន្លែ ជូនដល់ក្រុមកសិករគ្រូ សម្រាប់សកម្មភាពការសិក្សាពីកសិករទៅកសិករនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  ក្នុងគោលបំណង៖ លើកទឹកចិត្តកសិករគ្រូឲ្យអនុវត្តបច្ចេកទេសដាំបន្លែ និងចិញ្ចឹមមាន់តាមបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករផ្សេងៗមន្ត។ ជាលទ្ធផលកសិករគ្រូក្រុមចិញ្ចឹមមាន់ចំនួន ៨នាក់ ក្នុងម្នាក់ៗទទួលបានទ្រុងដាក់កូនមាន់១ និងស្នូកទឹក១ កសិករគ្រូក្រុមដាំបន្លែចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបានពូជ៊បន្លែចំនួន ៤មុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter