មាតិកា
ប្រជុំពិភាក្សា និងត្រួតពិនិត្យបញ្ហាអសកម្មរបស់សហគមន៍កសិកម្មអំពិលទឹករីកចំរើននៅសាលាឃុំអំពិលទឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ១៩ ធ្នូ ២០២០
169

ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស  ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលដឹកនាំដោយលោក តូច ប៉ូច ប្រធានការិយាល័យ បានចូលរួមប្រជុំពិភាក្សា និងត្រួតពិនិត្យបញ្ហាអសកម្មរបស់សហគមន៍កសិកម្មអំពិលទឹករីកចំរើន ក្រោមការដឹកនាំប្រជុំដោយលោក ឆេង ចាន់ថា អភិបាលរងស្រុកកំពង់ត្រឡាច នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្ម អាជ្ញាធរឃុំ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកំពង់ត្រឡាច សរុបចំនួន១៩នាក់ ក្នុងគោលបំណង៖ -ស្វែងរកបញ្ហាដែលធ្វើអោយសហគមន៍កសិកម្មអសកម្មកន្លងមក -រកដំណោះស្រាយ និងគ្រោងរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហគមន៍កសិកម្មថ្មីឡើងវិញ ដោយសារមានការសំណូមពរពីថ្នាក់ដឹកនាំសហគមន៍កសិកម្មចាស់ អាជ្ញាធរដែនដីឃុំ-ស្រុក អោយមានការពង្រឹងឡើងវិញ ដោយហេតុតំបន់នោះមានសក្តានុពលដំណាំស្រូវប្រាំង និងដំណាំបន្លែ។

ចំនួនអ្នកចូលទស្សនា
Flag Counter