មាតិកា
ចុះត្រួតពិនិត្យជ្រើសរើសទីតាំងបុកអណ្តូង និងតប្រព័ន្ធទឹកពីទន្លេ ជូនដល់សមាជិកសហគមន៍កសិកម្មនៅឃុំទឹកហូត និងឃុំកំពង់ត្រឡាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ ធ្នូ ២០២០
251

ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានសហការជាមួយនាយកដ្ឋានវិស្វ័កកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានចុះត្រួតពិនិត្យជ្រើសរើសទីតាំងបុកអណ្តូង និងតប្រព័ន្ធទឹកពីទន្លេ ជូនដល់សមាជិកសហគមន៍កសិកម្មនៅឃុំទឹកហូត និងឃុំកំពង់ត្រឡាច ដោយ១.ចុះជ្រើសរើសទីតាំងរបស់សមាជិកសហគមន៍កសិកម្មទឹកហូតមានជ័យក្តីសង្ឃឹម ដែលជាតំបន់ សក្តានុពលដំណាំខ្ទឹមដើម មានផ្ទៃដីដាំដុះជាង ២៣ហិកតា ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត និង២.សមាជិកសហគមន៍កសិកម្មព្រែក គន្លងមានជ័យ ដែលជាតំបន់សក្តានុពលដំណាំបន្លែចំរុះ មានផ្ទៃដីដាំដុះជាង ១០ហិកតា ក្នុងភូមិព្រែកគន្លង  ឃុំកំពង់ត្រឡាច  ស្រុក កំពង់ត្រឡាច ដែលជាគម្រោងថវិការបរស់រាជរដ្ឋាភិបាលក្នុងដំណាក់កាលCovid-19 ផ្តល់អោយប្រជាកសិករ តាមរយះគម្រោងសាងសង់ប្រព័ន្ធស្រោចស្រពបន្លែរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង៖ជួយលើកទឹកចិត្តដល់ប្រជាកសិករខិតខំប្រឹងប្រែងផលិត និងជំរុញក្នុងការដាំដុះ ដើម្បីរួមចំនែកផលិតស្បៀងសម្រាប់បរិភោគ និងលក់ បង្កើនប្រាក់ចំនូលគ្រួសារ អំឡុងពេលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជម្ងឺ Covid-19។

ចំនួនអ្នកចូលទស្សនា
Flag Counter