មាតិកា
វគ្គបណ្តុះបណ្តាលមន្ត្រីសម្ភាសន៍សម្រាប់អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ២២ ធ្នូ ២០២០
157

ថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក លន់ ពិសី អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រី៦រូបទៀត បានចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីសម្ភាសន៍សម្រាប់អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២០ នៅមន្ទីរផែនការខេត្តកំពង់ឆ្នាំង  ហើយវគ្គបណ្តុះបណ្តាលនេះមានរយះពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២១- ២៦ ខែធ្នូ ឆ្នាំ២០២០ ដែលសម្របសម្រួលដោយក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអ្នកចូលរួមសរុប ២០នាក់ ដែលឧបត្ថម្ភគាំទ្រដោយអង្គការស្បៀង និងកសិកម្ម( FAO)  នៃអង្គការសហប្រជាជាតិ ក្នុងគោលបំណង៖ ពង្រឹងសមត្ថភាពដល់មន្ត្រីអោយចេះប្រមូលទិន្នន័យតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំឆ្នាំលើទិន្នន័យ កសិកម្មអោយមានសុក្រឹត និងទុកចិត្តបានសម្រាប់ផ្តល់ព័ត៌មានជូនអ្នករៀបចំគោលនយោបាយ និងអ្នកប្រប្រើប្រាស់ផ្សេងទៀត , បំពេញតម្រូវការសូនាករនៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ពិភពលោក និងកម្ពុជា ព្រមទាំងបង្កើនផលិភាព និងការប្រើប្រាស់ទិន្នន័យដែលមានគុណភាពខ្ពស់ពីផ្នត់គំនិតតាមវិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គម នៃការកាន់កាប់កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter