មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទ​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ២៣ ធ្នូ ២០២០
212

​ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណ:បញ្ជារការឯកភាពស្រុកជលគិរី, សហគមន៍នេសាទភូមិស្វាយរំពារសែនជ័យ ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង  ដោយប្រើប្រាស់កម្លាំងសរុប ១៣នាក់ និងមធ្យោបាយបាឡា ០៤គ្រឿង ចុះប្រតិបត្តិការហើយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច ព្រែកឆ្ដោរ,រាំឡេក,បឹងសួង ភូមិ ព្រែកឆ្ដោរ ឃុំកពង់អុស  ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ក្រោយមកក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែងក្នុងនោះមាន៖ -របាំងស្បៃមុង ១៥កន្លែង ប្រវែង ៣០០ម៉ែត្រ លូស្បៃមុងចំនួន ១៥គ្រឿង បង្គោលចំនួន ៣០០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន​ ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter