មាតិកា
ពិធី ចែកកូនមាន់២១ថ្ងៃ ដល់សមាជិកបណ្តុំ ចំនួន១៥គ្រួសារ នៅភូមិត្រពាំងស្រង៉ែថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
219

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កញ្ញា ហៀង  គឹមស្រៀង អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួម ពិធី ចែកកូនមាន់២១ថ្ងៃ ដល់សមាជិកបណ្តុំ ចំនួន១៥គ្រួសារ នៅភូមិត្រពាំងស្រង៉ែ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន​ការចូលរួមពីអាជ្ញាធរភូមិ-ឃុំ សរុបចំនួន ៥៥នាក់ ស្រី ១២នាក់ ដែលគាំទ្រឧបត្ថម្ភដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ដែលអនុវត្តដោយអង្គការពន្លឺកុមារ(PK) ​ដោយសមាជីកម្នាក់ៗ ទទួលបានកូនមាន់អាយុ ២១ថ្ងៃ ចំនួន ១០ក្បាល ពីកសិករបង្ហាញឈ្មោះ ជ័យ ផល បណ្ដុំភូមិត្រពាំងស្រង៉ែ និងកសិកបង្ហាញឈ្មោះ លី ពិទូរ៍ ភូមិត្រពាំងគ្រង ឃុំក្រាំងល្វា ក្នុងគោលបំណង៖ជួយលើកទឹកចិត្តដល់ប្រជាកសិករខិតខំប្រឹងប្រែងផលិត និងជំរុញការចិញ្ចឹមមាន់ ដើម្បីរួមចំនែកក្នុងការផលិតស្បៀងសម្រាប់បរិភោគ និងលក់ បង្កើនប្រាក់ចំណូលលគ្រួសារ អំឡុងពេលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជម្ងឺ Covid-19។ ជាចុងក្រោយកញ្ញាអនុប្រធានមន្ទីរ បានធ្វើការណែនាំ ដល់សមាជិកបណ្តុំ ដែលទទួលបានកូនមាន់អាយុ ២១ថ្ងៃ ទៅចិញ្ចឹមនេះ ត្រូវដឹងពីរបៀបថែទាំកូនមាន់ អានាម័យ និងពីររបៀបប្រើប្រាស់កម្មវិធីលើទូរស័ព្ទឆ្លាតវៃឈ្មោះ"​ចំការ" ដែលជាកម្មវិធីទាន់សម័យ ហើយជាកម្មវិធីមួយជួយជំរុញសេដ្ឋកិច្ចគ្រួសារ និងជួយដោះស្រាយកសិករទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter