មាតិកា
ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមទាពងចំនួន៣កន្លែង នៅស្រុកបរិបូណ៍ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
199

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយពេទ្យសត្វស្រុកបរិបូណ៍ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមទាពងចំនួន៣កន្លែង នៅស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយបានចុះពិនិត្យមើលទីតាំងទី១នៅកសិដ្ឋាន ម៉ៅ សុភី នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ មានទាពងសរុបចំនួន ១៣ ០០០ក្បាល ទីតាំទី២នៅកសិដ្ឋាន ពន្លក ភូមិតាប៉ាង ឃុំចក មានទាពងសរុបចំនួន ៥ ០០០ក្បាល និងទីតាំងទី៣នៅកសិដ្ឋាន ពេជ្រ ចាន់ធី ភូមិស្វាយគយ ឃុំពន្លៃ មានទាពងសរុបចំនួន ៥ ០០០ក្បាល ក្នុងគោលបំណង៖ត្រួតពិនិត្យ និងណែនាំបច្ចេកទេសចិញ្ចឹមដល់អ្នកចិញ្ចឹមទា, សួរសុខទុក្ខពីបញ្ហា និងលើកទឹកចិត្តកសិករចិញ្ចឹមទាខិតខំប្រឹងប្រែងចិញ្ចឹម ដើម្បីរួមចំនែកក្នុងការផលិតស្បៀងសម្រាប់បរិភោគ និងលក់អោយសមស្របតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ អំឡុងពេលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជម្ងឺ Covid-19 ហើយនិយាយពីតម្លៃពងទាវិញ គឺតម្លៃបោះដុំលើទីផ្សារលក់បានតម្លៃ ៣៥០រៀល ក្នុង១គ្រាប់ និងលក់រាយ លកបានតម្លៃ ៤៥០រៀលក្នុង១គ្រាប់ វារៀងធា្លក់តម្លៃចុះបន្តិចដោយសារមូលហេតុ៖ ស្ថានភាពបច្ចុប្បន្នត្រីសំបូរជាងខែមុន កសិករអាចរកបាននៅតាម ស្រែរីងទឹក អូរ បឹង និងទន្លេ ​ដែល​កសិករ​​ខ្លះអាចបរិភោគត្រីដែលគាត់រកបាន និងស្ថានភាពជម្ងឺកូវិត១៩ ក្នុងព្រឹត្តិការជាប់ៗគ្នា ៣វិច្ឆិកា និង២៨វិច្ឆិកា បានគំរាមកំហែងត្រូវ​បាន​កាត់​បន្ថយ ​ចរាចរណ៍មនុស្ស និងមធ្យោបាយដឹកជញ្ជូនពីតំបន់មួយទៅតំបន់មួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter