មាតិកា
ចុះត្រួតពិនិត្យសកម្មភាពបណ្តុំអាជីវកម្មដំឡូងជ្វា នៅឃុំអណ្តូងស្នាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ២៤ ធ្នូ ២០២០
180

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំអណ្តូងស្នាយ បានចុះត្រួតពិនិត្យសកម្មភាពបណ្តុំអាជីវកម្មដំឡូងជ្វា នៅឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបណ្តុំអាជីវកម្មនេះ មានសមាជិកសរុប ៥៥គ្រួសារ និងមានផ្ទៃដីដាំដុះ ៣៦ហិកតា ដោយចុះពិនិត្យមើលការប្រមូលផលរបស់កសិករ សេប  សឿន  និង យឹម  តូរី  ដែលពួកគាតមានការសប្បាយចិត្តរីករាយ ដោយហេតុថាឆ្នាំនេះ តម្លៃដំឡូងជ្វាសព្វថ្ងៃគឺបានតម្លៃថ្លៃគួរសម និងមានហាងឆេងល្អ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ចំពោះមើមដំឡូងប្រភេទលេខ១(មើមធំ) លក់បានតម្លៃពី ១ ០០០រៀល ទៅ ១ ២០០រៀលក្នុងមួយគីឡូក្រាម, ប្រភេទលេខ២ (មើមមធ្យម) លក់បានតម្លៃ ៧០០រៀលក្នុងមួយគីឡូក្រាម និងមើមប្រភេទលេខ៣(មើមតូចល្អិត) លក់បានតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយមានឈ្មួញមកថ្លឹងទិញដល់ចម្ការមិនពិបាកដឹកយកទៅលក់នៅទីផ្សារនោះទេ។ ដំឡូងជ្វា គឺដាំមានរយៈពេល ៣ខែទើបល្មមគាស់យកមើម ហើយក្នុងមួយឆ្នាំគេអាចដាំបាន ២ដងផងដែរ។ ដំឡូងជ្វានេះគឺមានពូជ២ប្រភេទ ពូជដំឡូងការ៉ុត និងពូជដំឡូងទឹកដោះគោ ដំឡូងការ៉ុតមានពណ៌ក្រហម និងដំឡូងទឹកដោះគោពណ៌ស ហើយបញ្ហាជួបប្រទះរបស់បសមាជិកបណ្តុំទាំង ៥៥ គ្រួសារនេះ គឺខ្វះទឹកស្រោចស្រពដែលមិនអាចអោយពួកគាត់ដាំដុះបានគ្រប់រដូវបាន និយាយជារួម ក្នុង១ឆ្នាំដាំបានតែម្តងគត់ នាពេលខាងមុខទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter