មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ ធ្នូ ២០២០
237

ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ការិយាល័យចំណុះមន្ទីរ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក-ក្រុងសរុបចំនួន ៣៦នាក់ ក្នុងគោលបំណង:-ពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក, បញ្ហាប្រឈមតាមបណ្តាខណ្ឌ-ការិយាល័យ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២១ ព្រមទាំងផ្សព្វផ្សាយសារាចរណែនាំ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter