មាតិកា
ចុះផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២១ ដល់អាជីវករ នៅស្រុកកំពង់លែងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
ចេញ​ផ្សាយ ៣១ ធ្នូ ២០២០
205

ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ហ៊ុន លី អនុប្រធានការិយាល័យ បានសហការណ៍ជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់លែង បានចុះផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២១ ដល់អាជីវករ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ផ្តល់លិខិតអនុញ្ញាតពិឃាតសត្វឆ្នាំ២០២១ និងណែនាំអាជីវករអោយគោរពតាមគោលការរបស់សត្តឃាតដ្ឋាន ព្រមទាំងផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតពិឃាតសត្វឆ្នាំ២០២១ មានចំនួន ១៣ច្បាប់ (ពិឃាតគោ៧ច្បាប់ និង ពិឃាតជ្រូក៦ច្បាប់) អ្នកចូលរួមសរុប ១៧នាក់ (ស្រី៣នាក់)។

ចំនួនអ្នកចូលទស្សនា
Flag Counter