មាតិកា
ចុះតាមដាន និងត្រួតពិនិត្យការអនុវត្តដំណើរការបណ្តុំអាជីវកម្មមាន់ស្រែ បន្លែធម្មជាតិ និងការប្រើប្រាស់ផ្ទះសំណាញ់នៅក្នុងឃុំពោធិ៍ និងឃុំច្រណូកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៦ មករា ២០២១
266

​ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក វង្ស កែវសុធន ទីប្រឹក្សាទីផ្សារកសិកម្មនៃកម្មវិធី ASPIRE បានចុះតាមដាន និងត្រួតពិនិត្យការអនុវត្តដំណើរការបណ្តុំអាជីវកម្មមាន់ស្រែ បន្លែធម្មជាតិ និងការប្រើប្រាស់ផ្ទះសំណាញ់នៅក្នុងឃុំពោធិ៍និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានអ្នកចូលរួមចំនួន ៤នាក់ ស្រី១នាក់ ក្នុងគៅលបំណង៖ ជួបផ្ទាល់ជាមួយកសិករ ឈន គឹមសាន ដែលទទួលផ្ទះសំណាញ់ ក្នុងការណែនាំស្តីពីការដាំដុះ និងការរើសពូជដំណាំមានតម្លៃខ្ពស់សម្រាប់ដាំក្នុងផ្ទះសំណាញ់ ព្រមទាំងការរៀបចំប្រើប្រាស់ប្រព័ន្ធស្រោចស្រពនិងការថែទាំ ថែមទាំងការវិភាគសេដ្ឋកិច្ចទីផ្សារ ហើយពិនិត្យស្ថានភាពផ្គត់ផ្គង់ទីផ្សារមាន់ និងបន្លែ រួមទាំងវឌ្ឍនភាពបណ្តុំអាជីវកម្មនានា ដើម្បីចងក្រងជាករណីសិក្សាសម្រាប់ចែករំលែកផ្សព្វផ្សាយបន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter