មាតិកា
ចុះត្រួតពិនិត្យនិងវាយតម្លៃកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ០៤កសិដ្ឋាននៅស្រុកសាមគ្គីមានជ័យថ្ងៃទី៥ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ០៦ មករា ២០២១
231

ថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត សម្របសម្រួលដោយលោក ក្រឹង សំអាត ប្រធានការិយាល័យ សហការជាមួយលោក ឃី យូខេង អនុប្រធាននាយកដ្ឋានផលិតកម្មសត្វ បានចុះត្រួតពិនិត្យនិងវាយតម្លៃកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ០៤កសិដ្ឋាន ដោយកសិដ្ឋានទី១ ចុះទៅកសិដ្ឋាន ហាក់ ហុង ភូមិទួលសិរី ឃុំពោនី ស្រុកកំពង់ត្រឡាច, កសិដ្ឋានទី២ ចុះទៅកសិដ្ឋាន អ៊ុ សុធឿន នៅភូមិថ្មី, កសិដ្ឋានទី៣ ចុះទៅកសិដ្ឋន មុំ ឡេង នៅភូមិស្វាយពក និងកសិដ្ឋានទី៤ ចុះទៅកសិដ្ឋន រ៉េ សុធានី នៅភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ត្រួតពិនិត្យទីតាំងកសិដ្ឋានចិញ្ចឹមសត្វ ណែនាំពីបច្ចេកទេស និងការគ្រប់គ្រងកសិដ្ឋានដល់ពួកគាត់។  

ចំនួនអ្នកចូលទស្សនា
Flag Counter