មាតិកា
ផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២១ ដល់អាជីវករ ក្រុងកំពង់ឆ្នាំងថ្ងៃទី១២ ខែមករាឆ្នាំ២០២១
ចេញ​ផ្សាយ ១៣ មករា ២០២១
204

ថ្ងៃអង្គារ ១៤រោចខែបុស្ស ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករាឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដែលដឹកនាំដោយ លោក   ក្រឹង សំអាត ប្រធានការិយាល័យ បានផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតធ្វើអាជីវកម្មពិឃាតសត្វឆ្នាំ២០២១ ដល់អាជីវករ ក្រុងកំពង់ឆ្នាំង នៅការិយាល័យផលិតកម្ម និងបសុព្យាបាល។ ក្នុងគោលបំណង៖ ផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតពិឃាតសត្វឆ្នាំ២០២១  និង ណែនាំអាជីវករអោយគោរពតាមបទដ្ឋានបច្ចេកទេស សត្តឃាតដ្ឋាន  ។ ជាលទ្ធផល បានផ្សព្វផ្សាយ និងចែកលិខិតអនុញ្ញាតពិឃាតសត្វឆ្នាំ២០២១ បានចំនួន ៤០ច្បាប់(ពិឃាតគោ១៦ច្បាប់ និងពិឃាតជ្រូក២៤ច្បាប់)។ 

ចំនួនអ្នកចូលទស្សនា
Flag Counter