មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបើកនេសាទថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៣ មករា ២០២១
255

ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលដឹកនាំដោយសមត្ថកិច្ចរដ្ឋបាលជលផលលោក សេង សុវណ្ណរិទ្ធិ សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កណ្តាល និងខេត្តកំពង់ចាម កងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទកម្លាំងសរុប៤៥នាក់ និងមធ្យោបាយកាណូតចំនួន ៩គ្រឿង បានចុះប្រតិបត្តិកានៅព្រំប្រទល់៣ខេត្ត បានរុះរើ និងបំផ្លាញឧបករណ៍ខុសច្បាប់ ទទួលបានលទ្ធផលខាងក្រោម៖ លបកន្ទុយកណ្តុរបានចំនួន ២២០ខ្សែ កាន៣០លិត្រ២៥០ពីដុង -របាំងស្បៃមុងចំនួន១៥កន្លែង     ប្រវែង ៥០០មែត្រ លបលូ១៥គ្រឿងបង្គោល២០០ដេីម និងចាក់លែងកូនត្រីចម្រុះ ក្នុងដែននេសាទវិញចំនួន ១០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter