មាតិកា
មហាសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់សហគមន៍កសិកម្មពាមមានជ័យទី១២ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ១៣ មករា ២០២១
260

ថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកលទ្ធផលការងារប្រចាំឆ្នាំ២០២០ របស់សហគមន៍កសិកម្មពាមមានជ័យ  ក្រោមអធិបតីភាពលោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ នៅស្នាក់ការសហគមន៍កសិកម្មពាមមានជ័យ ក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមដោយ មេឃុំ ថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ ក្នុងគោលបំណងសម្រេចនិងអនុម័តទៅលើរបៀបវារៈដូចខាងក្រោម៖ របាយការណ៍សកម្មភាពមុខរបរ និងរបាយការណ៍ហិរញវត្ថុ, របាយការណ៍ត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យ, ផែបការបែងចែកប្រាក់ចំណេញ រួមទាំងប្រាក់ភាគលាភ, ការអនុម័តសមាជិកថ្មី ការជាវហ៊ុនបន្ថែម, ការអនុម័តការសុំលាឈប់របស់សមាជិកចាស់, ផែនការសកម្មភាពមុខរបរ និងផែនការថវិកាសម្រាប់ឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មការត្រួតពិនិត្យ។

ចំនួនអ្នកចូលទស្សនា
Flag Counter