មាតិកា
ចុះត្រួតពិនិត្យតាមដានជម្ងឺឆ្លង និងផ្តល់ការព្យាបាលបង្ហាញនៅឃុំប្រស្និបថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ មករា ២០២១
344

ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការណ៍ជាមួយពេទ្យសត្វស្រុករលាប្អៀរ ក្រុមប្រឹក្សាឃុំ និងពេទ្យសត្វភូមិបានចុះត្រួតពិនិត្យតាមដានជម្ងឺឆ្លង និងផ្តល់ការព្យាបាលបង្ហាញនៅឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖ ព្យាបាលបង្ហាញដល់ម្ចាស់សត្វ និងទប់ស្កាត់ការឆ្លងរាលដាលបន្ត ជាលទ្ធផល៖ គោឈឺសរុបចំនួន ២៧ក្បាល ក្នុងនោះ : ភូមិជរ គោឈឺ០៧ក្បាល ព្យាបាលជា,​ ភូមិត្រពាំងអំពិល គោឈឺ២០ក្បាល ព្យាបាលជាចំនួន ១៦ក្បាល និង កំពុងបន្តព្យាបាល ៤ក្បាល។ ការសន្និដ្ឋានលើរោគសញ្ញា គឺជម្ងឺអុតក្តាម និងបានណែនាំដល់ម្ចាស់សត្វកុំប្រលែងសត្វ ហើយផ្តល់ទឹក ចំណីអោយបានគ្រប់គ្រាន់។

ចំនួនអ្នកចូលទស្សនា
Flag Counter