មាតិកា
ប្រជុំស្តីពីការ កំណត់ជើងទេដី ចំណីភ្នំ បឹង ទំនប់ ប្រឡាយអូរ នៅសាលាឃុំក្រាំងស្គាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ មករា ២០២១
248

ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកពារ គីមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពងឆ្នាំង និងលោកស្រី សៅ ណារិន នាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រាំងស្គារ បានចូលរួមប្រជុំស្តីពីការ កំណត់ជើងទេដី ចំណីភ្នំ បឹង ទំនប់ ប្រឡាយអូរ នៅសាលាឃុំក្រាំងស្គារ និងបានចុះពិនិត្យដល់ទីតាំងជាក់ស្ដែងចំនួន ២ភូមិគឺភូមិចាន់ត្រក និងភូមិត្រពាំងម្លូ ដែលមានការចូលរួមពី មន្ទីរដែនដីខេត្ត មន្ទីរធនធានទឹកខេត្ត អជ្ញាធរភូមិ ឃុំក្រាំស្គារ  និងអជ្ញាធរស្រុកទឹកផុស អ្នកចូល រួមសរុបចំនួន ២០នាក់ ដើម្បីធ្វើអត្តសញ្ញាណកម្ម និងធ្វើការចុះបញ្ជីរដីរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter