មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២០ មករា ២០២១
166

ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលបរិបូណ៌ កម្លាំងសរុប០៤នាក់ មធ្យោបាយ បាឡា០២គ្រឿង បានចុះប្រតិបត្តិការប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុច ជ្រោយស្លែង ភូមិក្រចាប់ ឃុំត្រពាំងចាន់ ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែងក្នុងនោះមាន៖ របាំងស្បៃមុង ០៦កន្លែង ប្រវែង២៤០ ម៉ែត្រ លូស្បៃមុង០៨ គ្រឿង បង្គោលចំនួន ១២០ដេីម និងចាក់លែងត្រីចំរុះចំនួន ៤០គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter