មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលកាងារប្រចាំខែមករាឆ្នាំ២០២១ និងលើកទិសដៅខែបន្ទាប់​របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលថ្ងៃទី២០ ខែ មករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២១ មករា ២០២១
134

ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ មករា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាល ដឹកនាំដោយ លោក ក្រឹង សំអាត ប្រធានការិយាល័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកាងារប្រចាំខែមករាឆ្នាំ២០២១ និងលើកទិសដៅខែបន្ទាប់ ដែលមានមន្រ្តីការិយាល័យ និងមន្រ្តីជំនាញពេទ្យសត្វក្រុង ស្រុក។ ក្នុងគោលបំណង៖ ត្រួតពិនិត្យលទ្ធផលការងារ បញ្ហាកើតមានរួមគ្នាដោះស្រាយ និងដាក់ទិសដៅបន្ត ជាលទ្ធផល: ការិយាល័យបានផ្សព្វផ្សាយពីបទដ្ឋានបច្ចេកទេស, ផែនការសកម្មភាពការងារថ្នាក់ដឹកនាំដាក់អោយ និងបន្តពង្រឹងការងារក្នុង ការគ្រប់គ្រងទីសត្តឃាត ចលនាសត្វ កសិដ្ឋានចិញ្ចឹមសត្វ, ជំរុញការធ្វើលិខិតអនុញ្ញាតលក់ដុំលក់រាយចំណីសត្វ និងបសុឱសថ, បន្តតាមដានតម្លៃស៊ុតមាន់ ទាជាប្រចាំ ព្រមទាំងពង្រឹងការផ្សព្វផ្សាយការបង្កាត់គោដោយ សិប្បនិម្មិត និងស្រង់ស្ថិតិសត្វដែលបានបង្កាត់ និងជំរុញការតាមដានស្ថានភាពសត្វឈឺជាប្រចាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter