មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២១ មករា ២០២១
155

ថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ មករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង(សង្កាត់រដ្ឋបាលជលផលជលគិរី) សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឆ្កោក, កងអនុសេនាធំលេខបួនជេីងទឹកខេត្តកំពង់ឆ្នាំង, សហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ដឹកនាំដោយលោក  នួន ឬទ្ទី នាយសង្កាត់រដ្ឋបាលជលជលគិរី កម្លាំងសរុបនាក់ ១៤នាក់ មធ្យោបាយបាឡា ០៤គ្រឿង  បានចុះប្រតិបត្តិការហើយប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចប្រលិច, ព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរេី នឹងបំផ្លាញចោលនៅនឹងកន្លែងក្នងនោះមាន: របាំងស្បៃមុង១៥កន្លែងប្រវែង ៤០០ម៉ែត្រ លូស្បៃមុង ១៥គ្រឿង បង្គោលចំនួន ២០០ដេីម និងចាក់លែងត្រីចម្រុះក្នុងដែននេសាទវិញចំនួន ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter