មាតិកា
ចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូតថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៧ មករា ២០២១
200

ថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អាជ្ញាធរ ភូមិ ឃុំ ប្រធានសហគមន៍កសិកម្ម និងសមាជិកបណ្ដុំអាជីវកម្មសរុបចំនួន ១១នាក់ ស្រី៦នាក់ ក្នុងគោលបំណង៖ ប្តូរម្ចាស់ផ្ទះសំណាញ់ពីឈ្មោះ អឿម សំបូរ ភេទ ប្រុស ដែលជាសមាជិកសហគមន៍កសិកម្ម ដោយហេតុថា ពុំមានកំលាំងពលកម្មគ្រប់គ្រាន់ក្នុងការដាំដុះបន្លែបន្ត បានសម្រេចប្រគល់ផ្ទះសំណាញ់ ដែលមន្ទីរកសិកម្មប្រគល់ឲ្យកាលពីឆ្នាំ២០១៩ ជូនទៅឈ្មោះ វន វីន ភេទ ប្រុស ជាសមាជិកបណ្ដុំអាជីវកម្មនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ វិញ ហើយបានបន្តពិនិត្យដំណាំខ្ទឹមយកស្លឹកសមាជិកបណ្ដុំអាជីវកម្ម ភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឃើញថាមានលក្ខណល្អប្រសើរមិនមានសត្វល្អិតបំផ្លាញឡើយ កសិករបានប្រមូលផលបណ្ដើរ និងរៀបចំដីដើម្បីដាំបន្ត និងពិនិត្យការខួងអណ្ដូង និងប្រព័ន្ធស្រោចស្រព បាននិងកំពុងដំណើការ ៤០ភាគរយ។

ចំនួនអ្នកចូលទស្សនា
Flag Counter